ក្តៅៗ! ខាងគ្រួសារសពនិស្សិត ឌុំ រីដា ប្តឹង យិន ម៉ាណា ទារសំណង២០ម៉ឺនដុល្លារ និងឲ្យមកផ្តន្ទាទោសតាមច្បាប់

0
91

ភ្នំពេញ៖ នៅពេលនេះសំណុំរឿងដ៏រន្ធត់ រថយន្តម៉ាកRang Rover ដែលបើកបរដោយក្មេងស្រីវ័យ១៧ឆ្នាំ យិន ម៉ាណា បុកនិស្សិតស្រីវ័យក្មេងដ៏កម្សត់ ឌុំ រីដា ស្លាប់ កំពុងតែក្តៅគគុកខ្លាំង ខណៈពេលដែលខាងរថយន្តបង្កបានមកធ្វើការដោះស្រាយ និងទទួលទោសតាមនិតិវិធីច្បាប់ នៅក្នុងថ្ងៃនេះ។

ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរ បន្ទាប់ពីជនបង្កបានមកទទួលទោស មានការភ្ញាក់ផ្អើលពីមហាជន ស្រាប់តែនៅពេលនេះ ខាងក្រុមគ្រួសាររបស់សពនិស្សិតស្រីរូបនេះ ក៏បានចេញមុខដាក់ពាក្យបណ្តឹង និងធ្វើការទារសំណង ទាំងនេះបើយោងតាមប្រភពព័ត៌មានបានមានការធ្លាយកាលពីពេលប៉ុន្មានម៉ោងមុននេះ។

ដោយក្នុងនោះក្រុមគ្រួសាររបស់ក្មេងស្រី ឌុំ រីដា បានធ្វើការដាក់ពាក្យប្តឹង ដោយបានធ្វើការទាមទារសងជំងឺចិត្ត ២០ម៉ឺនដុល្លារ និងឲ្យជនបង្កមកទទួលទោសតាមច្បាប់ផងដែរ។

តាមរយៈដំណឹងមួយនេះ មហាជនជាច្រើននៅតែនឹកអាណិតដល់ក្មេងស្រីរូបនេះ និងក្រុមគ្រួសារ ដែលត្រូវបាត់បង់កូនជាទីស្រលាញ់របស់ខ្លួន យ៉ាងដូច្នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here