Home សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ស្អប់ប្រពន្ធច្រើនឆ្នាំសុំលែងលះតែនាងមិនព្រម ចុងក្រោយដឹងការពិតប្តីស្លុតចិត្តយំស្តាយក្រោយទង្វើរខ្លួន

គូស្វាមីភរិយាមួយគូបាននាំគ្នាធ្វើលិខិតលែងលះតែបន្ទាប់ពីស្វាមីចុះហត្ថលេខារួចរាល់ខាងភរិយាបែរយកលិខិតនោះមក ហែកចោលរួចប្រាប់ថា « លោកជំពាក់លុយខ្ញុំ២ម៉ឺនដុល្លារ ត្រូវរកសងខ្ញុំឲ្យអស់សិនទើបខ្ញុំព្រមលែងលះ » ។ ខាងប្ដីហាក់ភ្ញាក់ផ្អើលខ្លាំង និងឆ្ងល់ថា ហេតុអ្វីប្រពន្ធខ្លួនធ្វើបែបនេះទាំងដែលព្រមព្រៀងគ្នារួចស្រេចអស់ហើយ ហើយទ្រព្យសម្បត្តិផ្ទះសម្បែងទៀតសោតក៏ខ្លួនបានប្រគល់ឲ្យនាងគ្មានសល់ ។ ពេលត្រលប់ទៅដល់ផ្ទះប្រពន្ធបានយកក្រដាសមកសរសេរកិច្ចសន្យាថា ពួកគេនឹងមិនលែងលះគ្នាដាច់ខាតរហូតដល់ភាគីខាងប្រុសរកលុយសងបំណុលនេះអស់ ។ ប្ដីឃើញដូច្នេះក៏ត្រូវស៊ីញេយល់ព្រមទាំងទើសទាល់ ។ គេបាននិយាយទាំងកំហឹងឆេះឆួលដាក់ភរិយាថា «មិនអីទេ ខ្ញុំនឹងរកលុយមកសងវិញទាល់តែអស់» ។ ភរិយាក៏តបវិញថា «អ្នកដែលមានបំណុល បើមិនសងទេនឹងជាប់ជំពាក់កម្មពៀរគ្នាដល់ជាតិក្រោយ» ។ បុរសជាស្វាមីមិនមែនកើតមកក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភអ្វីឡើយគ្រប់យ៉ាងដែលគេរកបានគឺសុទ្ធតែជាកម្លាំង ញើសឈាមខ្លួនឯង ។ គេធ្លាប់ខ្ចីលុយប្រពន្ធ និងមិត្តភក្តិផ្សេងៗទៀតមកបណ្ដាក់ទុនធ្វើរោងចក្រ ប៉ុន្តែលុះដល់ពេល រោងចក្រដំណើរការប្រសើរហើយក៏មានហេតុការណ៍ភ្លើងឆេះ ។ ដោយមិនចង់ឲ្យប្រពន្ធខ្លួនបន្តរស់នៅលំបាកលំបិនជាមួយខ្លួនទៀតគេក៏សុំលែងលះតែចុងក្រោយនាងក៏មិនព្រមដោយហេតុផលខាងលើ ។ ដំបូងឡើយគេហាក់អស់កម្លាំងចិត្តធ្វើអ្វីទាំងអស់ ព្រោះពេលនេះគេមិនបានចាប់ផ្ដើមដោយបាតដៃទទេនោះទេ...

ខ្លួន​ជា​អ្នក​ក្រ តែ​ហ៊ាន​ស្រលាញ់​កូន​ស្រី​អ្នក​ធំ ចុង​ក្រោយ​បែរ​ជួប​រឿង​នឹក​ស្មាន​មិន​ដល់

បើ​​​ទ្រ​ព្យ​​​សម្បត្តិ​​​សុទ្ធតែ​​​អាច​​​នាំ​​​មក​​​នូ​វ​​​សុភម​ង្គ​ល​​​ដល់​​​មនុស្ស ចុះ​​​ហេតុអ្វី​​​អ្នក​​​មាន​​​ចំនួន​​​នៅ​​​តែ​​​កើត​​​ទុក្ខ មាន​​​វិបត្តិ​​​អន្ទោល​​​តាម​​​ប្រាណ​? នេះ​​​ជា​​​រឿង​​​ពិត របស់​​​មិត្ត​​​ខ្ញុំ​​​ម្នាក់ ដែល​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​អ្នក​​​ក្រ តែ​​​បែរ​​​ជា​​​ហ៊ាន​​​ស្រលាញ់​​​គ្នា​​​ជាមួយ​​​កូន​​​ស្រី​​​អ្នក​​​ធំ រហូត​​​ដល់​​​ត្រូវ​​​គ្រួសារ​​​ខាង​​​ស្រី​​​ចាប់​​​ក្របួច​​​ខ្លួន​​​ប្រគល់​​​ឲ្យ​​​ប៉ូលិស​។ ប៉ុន្តែ​​​ចុង​​​ក្រោយ ដោយសារ​​​ក្ដី​​​ស្រលាញ់​​​ស្មោះ បូក​​​រួម​​​ទាំង​​​ចិត្ត​​​តស៊ូ​​​មិន​​​ចុះ​​​ចាញ់ បាន​​​បន្ទ​ន់​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​ព្រម​​​ទទួល​​​យក ហើយ​​​ប្ដូរ​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​គិត​​​ថា​​​តាម​​​ពិត​​​សុភម​ង្គ​ល​​​មិន​​​មែន​​​ស្ថិត​​​លើ​​​លុយ​​​តែ​​​ម្យ៉ាង​​​នោះ​​​ទេ​។​ មិត្ត​​​ខ្ញុំ​​​នោះ​​​ឈ្មោះ សំណាង ជា​​​អ្នក​​​ខេត្ត​​​ព្រៃវែង ហើយ​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​​ក្រ​ខ្សត់ មាន​​​ឪពុក​​​ជា​​​កសិករ​។ ដោយសារ​​​មាន​​​ជីវភាព​​​លំបាក សំណាង ព្យាយាម​​​រៀន​​​សូត្រ​​​ណាស់ ព្រោះ​​​គិត​​​ថា​​​អនាគត​​​ចង់​​​បាន​​​ជីវភាព​​​ដ៏​​​សម​​​ល្មម​​​មួយ ហើយ​​​ប្ដូរ​​​ការ​​​គិត​​​របស់​​​មនុស្ស​​​ភាគ​​​ច្រើន​​​ដែល​​​តែង​​​យល់​​​ថា កំណើត​​​អ្នក​​​ក្រ នៅ​​​តែ​​​ក្រ មិន​​​ងាយ​​​រួច​​​ផុត​​​ឡើយ​។ រូប​​​គេ​​​បាន​​​ព្យាយាម​​​រៀន​​​ចប់​​​ថ្នាក់​​​បាក់​​​ឌុប រួច​​​ក៏​​​វេច​​​បង្វេច​​​ឡើង​​​មក​​​ភ្នំពេញ ដើម្បី​​​សិក្សា​​​បន្ត​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ​​​ជំនាញ​​​វិស្វករ​។​ ​ដោយសារ​​​ជាប់​​​អាហារូបករណ៍ សំណាង មិន​​​ចាំ​​​បាច់​​​ចំណាយ​​​លើ​​​ថ្លៃ​​​បង់​​​សាលា​​​ឡើយ ប៉ុន្តែ​​​ត្រូវ​​​រក​​​លុយ​​​ផ្គ​ត់​​​ផ្គ​ង់​​​ឈ្នួល​​​បន្ទ​ប់​​​ជួល និង​​​ថ្លៃ​​​ហូប​​​ចុក​​​ប្រចាំ​​​ថ្ងៃ ត្បិត​​​អី​​​គ្រួសារ​​​ក៏​​​ពិបាក​​​ផ្ដល់​​​លុយ​​​ដែរ ព្រោះ​​​ធ្វើ​​​ស្រូវ​​​មិន​​​សូវ​​​បាន​​​ផល​។...

ចង់ដឹងទេ!! តើការតុបតែងខ្លួនរបៀបណាដែល ទើបអាចទាក់ទាញ ក្រសែភ្នែក មនុស្សបាន?

សព្វថ្ងៃ បុរសភាគច្រើន មិនមែនចូលចិត្តនារីៗណា ដែលស្លៀកពាក់ស៊ិចស៊ី ឬតុបតែងខ្លួនហួសហេតុពេកនោះទេ។ ហេតុដូចនេះ បងប្អូននារីៗគួរចៀសវាង ការស្លៀកពាក់ហួសហេតុពេល ប្រសិនបើចង់ទាក់ទាញ ក្រសែភ្នែក របស់មនុស្សប្រុស។ ខាងក្រោយនេះ យើងនឹងបង្ហាញពិធីសាស្រ្ដ ក្នុងការរៀបចំតុបតែងខ្លួនសម្រាប់បងប្អូននារីៗ ដែលអាចធ្វើអោយបុរសៗមើលពេញចិត្ត ចូលចិត្តបំផុត៖ ១. ពាក់វ៉ែនតា នារីៗដែលពាក់វ៉ែនតា មើលទៅមានភាពស៊ិចស៊ីខ្លះៗដែរ តែអ្វីដែលពិសេស គឺគួរស្រលាញ់ ពីព្រោះវាដូចជាបង្កើនសម្រស់ នៅត្រង់បរិវេណភ្នែក បានយ៉ាងដូច្នោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើអោយយើងមើលទៅពោរពេញដោយចំណេះដឹង។ ២. ស្លៀករ៉ូប បុរសភាគច្រើនចូលចិត្តនារី ដែលស្លៀកពាក់រ៉ូបស្តើងៗ សាមញ្ញៗ ពីព្រោះវាជួយអោយ មើលទៅកាន់តែមានភាពស្រស់ស្អាត។ ពិសេសវាមើលទៅជាមនុស្សដែលចូលចិត្តភាពរីករាយ។ ៣. ពាក់មួកកាតិប នារីដែលពាក់មួកកាតិប គឺជាចំណុចខ្សោយ របស់បុរសៗហើយ ពីព្រោះវាអាចធ្វើឲ្យនារីៗយើង...

កត្តា៤ ចំណុចដែលអាចបញ្ជាក់ថា អ្នកធ្លាប់ធ្វើការឲ្យគេ មានភាគរយខ្ពស់ ក្លាយជាថៅកែជោគជ័យ

អ្នក​ណា​ក៏​ស្រមៃ​ចង់​រក​លុយ​ឲ្យ​បាន​ច្រើន​ក្លាយ​ជា​អ្នក​មាន​ដែរ ដើម្បី​នៅ​ថ្ងៃ​ក្រោយ​ទៅ​រស់នៅ​មិន​លំបាក​ទៀត​ ប៉ុន្តែ​មុន​នឹង​ឈោង​ចាប់​ក្ដី​ស្រមៃ​នេះ​បាន​ អ្នក​ត្រូវ​ឆ្លង​កាត់​ការ​លុត​ដំ​ នៅ​កន្លែង​ការងារ​ជា​មុន​សិន​។​ ៤​ ចំណុច​ខាងក្រោមនេះ​បង្ហាញ​ថា អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​បុគ្គលិក​គេ​ អនាគត​នឹង​​ក្លាយ​ជា​ថៅកែ​ជោគជ័យ​ខ្លួន​ឯង​បាន៖​ ១.​ ធ្វើ​ការ​ឲ្យ​គេ​ដូច​សាក​ល្បង​មើល​ពី​ទំនោរ​ចិត្ត​ខ្លួន​​ឯង​ ធ្វើ​ការ​ឲ្យ​គេ​ដូច​កំពុង​សាកល្បង​នូវ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ និង​ចង់​ធ្វើ​។​ អ្នក​អាច​ប្ដូរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត​ដោយ​មិន​ខាត​បង់​ ដូច​អ្នក​ប្ដូរ​មុខ​របរ​នោះ​ទេ។​ ពេល​អ្នក​ចាប់​បាន​អាជីព​ដែល​អ្នក​ស្រលាញ់​ហើយ​ អ្នក​ធ្វើ​បាន​ល្អ​ នោះ​បទពិសោធន៍​ទាំង​នោះ​ និង​ជួយ​អ្នក​ពេល​អ្នក​ចេញ​ធ្វើ​ជំនួញ​ខ្លួន​ឯង។​ ២.​ មាន​បទពិសោធន៍​ ដូចនេះ​ហានិភ័យ​ថយ​ចុះ អ្នក​បើក​ជំនួញ​ក្រោយ​ពេល​ធ្វើ​ការ​ឲ្យ​គេ​ មាន​ហានិភ័យ​បរាជ័យ​តិច​ជាង​អ្នក​មិន​ដែល​ធ្វើ​ការ​ឲ្យ​គេ។​ ដោយ​សារ​មាន​បទពិសោធន៍​ពី​ការ​ងារ​ និង​ការ​ចេះ​ស្វែង​យល់​ទី​ផ្សារ​ ទើប​ធ្វើ​ឲ្យ​​ជោគជ័យ​​ក្នុង​​ការ​ធ្វើ​ជំនួញ។​ ៣.​ អ្នក​ធ្វើ​ការ​មាន​បណ្ដាញ​ច្រើន អ្នក​ធ្លាប់​ធ្វើ​ការ​ ធ្លាប់​ប្រលូក​ចូល​ក្នុង​សង្គម​ ទើប​ធ្វើ​ឲ្យ​មាន​ខ្សែ​រយៈ​ច្រើន​ មិន​ចេះ​រីង​ និង​ទទួល​បាន​ព័ត៌មាន​ច្រើន​ផង​ដែរ​។​ ដូច្នេះ​ហើយ​ពេល​ចេញ​ធ្វើ​ជំនួញ​តែង​មាន​អ្នក​ជួយ​គាំទ្រ​ នៅ​ពី​ក្រោយ។ ៤.​ មាន​ដើម​ទុន​ អ្នក​ខ្លះ​មាន​គំនិត​សន្សំ​លុយ​​ និង​មាន​គម្រោង​ច្បាស់លាស់​សម្រាប់​ជីវិត​​។ ពេល​ធ្វើ​ការ​ឲ្យ​គេ​​ចប់​សល់​លុយកាក់​សម​ល្មម​ធ្វើ​ដើម​ទុន​រក​ស៊ី​៕ ...