Home សុខភាព

សុខភាព

ពងស្វាសរបស់ខ្ញុំម្ខាងតូច និងម្ខាងទៀតធំ តើខ្ញុំត្រូវធ្វើដូចម្តេដដើម្បីឱ្យបានស្មើគ្នា?

ការមានពងស្វាសម្ខាងតូច ហើយម្ខាងទៀតធំមិនមែនជាបញ្ហានោះទេ ពីព្រោះជាទូទៅពងស្វាសទាំងសងខាងមិនមានទំហំស្មើគ្នា ឬរូបរាងដូចគ្នារហូតនោះទេ។ ជាទូទៅមានម្ខាងតូចជាងម្ខាងទៀតបន្តិច។ មានមតិមួយចំនួនបានលើកឡើងថា វាមិនមានអ្វីប្លែកនោះទេចំពោះការមានពងស្វាសដែលមានទំហំមិនស្មើគ្នា ដូចនេះវាសាកសមជាមួយនឹងគ្នា។ ប្រសិនបើពងស្វាសទាំង២ប៉ុនគ្នា ហើយនៅគម្លាតស្មើគ្នា នោះវានឹងត្រូវការកន្លែងធំ ហើយប្រហែលមនុស្សមួយចំនួនមិនអារម្មណ៍មានផាសុកភាពនោះទេ។ ប្រហែលនេះជាកត្តាធម្មជាតិដែលបង្កើតមានគោលការណ៍មួយចំនួនដើម្បីធ្វើ​​ឱ្យជីវិតមនុស្សរស់នៅកាន់តែប្រសើរ។ ប្រសិនបើអ្នកពិនិត្យមើលប្រដាប់បន្តពូជរបស់អ្នក អ្នកនឹងឃើញថានៅរដូវក្តៅ ពងស្វាសនៅគម្លាតឆ្ងាយពីខ្លួនរបស់អ្នកជាងនៅរដូវត្រជាក់។ នេះដោយសារតែពងស្វាសត្រូវការសីតុណ្ហភាពជាក់លាក់មួយ ​មិនក្តៅខ្លាំង ហើយក៏មិនត្រជាក់ខ្លាំងនោះដែរ​ ដើម្បីឱ្យមេជីវិតឈ្មោលមានសុខភាពល្អ។ នៅពេលដែលវាក្តៅ វានៅត្រូវវាចុះមកក្រោមបន្តិចដើម្បីឱ្យឆ្ងាយពីខ្លួនរបស់អ្នក គឺដើម្បីរក្សាកំដៅកុំឱ្យក្តៅខ្លាំង និងពេលរដូវត្រជាក់វារត់ទៅជិតខ្លួនរបស់អ្នកវិញដើម្បីទទួលបានកំដៅ។ ការសម្របខ្លួនទៅតាមសីតុណ្ហភាពនេះពិតជាសំខាន់ណាស់សម្រាប់ការផលិតមេជីវិតឈ្មោល ហើយនេះជាមូលហេតុមួយដែលមនុស្សប្រុសមិនគួរស្លៀកខោក្នុងដែលរឹបខ្លាំង​ ឬខោខៅប៊យដែលរឹបពេកយូរពេកនោះទេ។ ដូចនេះវាជារឿងធម្មតានោះទេដែលមានពងស្វាសម្ខាងតូចជាងម្ខាងទៀត។ នេះមិនមែនដោយសារអ្នកមិនអាចធ្វើឱ្យវាស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាមិនចាំបាច់សម្រាប់អ្នកព្យាយាមធ្វើឱ្យវាស្មើគ្នា។ ទំហំ និងរូបរាងពងស្វាសរបស់អ្នកមិនប៉ះពាល់ដល់សុខភាព ឬសកម្មភាពផ្លូវភេទរបស់នោះអ្នកទេ។ ប្រភព៖អង្កការរ៉ាក់

តើអ្នកដឹងទេថាទឹកអំពៅមានអត្ថប្រយោជន៏អ្វីខ្លះចំពោះសុខភាពរបស់យើងគ្រប់គ្នា…

ទឹកអំពៅជា ភេសជ្ជៈបែបធម្មជាតិមួយ ដែលរស់ជាតិរបស់វាផ្អែមឆ្ងាញ់ ហើយក៏ជាភេសជ្ជៈធម្មជាតិពេញនិយមផងដែរ។ មេឃក្ដៅខ្លាំង គ្រាន់តែផឹកវាមួយកែវ មិនត្រឹមតែបំបាត់ការស្រែកទឹកនោះទេ ថែមទាំងទទួលបាន ផលប្រយោជន៏ជាច្រើនថែមទៀតផង ដែលពួកយើងពុំបានដឹងពីមុនមក។ ទឹកអំពៅផ្ទុកទៅដោយសារធាតុ (សូដ្យូម ជាតិសរសៃ វីតាមីនB6 ផូរស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ព្រមទាំងសារធាតុរ៉ែផងដែរ) សូមនែនាំប្រិយមិត្ដមកតាមដាន ផលប្រយោជន៏របស់ផ្សេងទៀត ដូចខាងក្រោម ៖ ១. ជាតិស្ករក្នុងទឹកអំពៅ ជួយផ្ដល់ថាមពលភ្លាមដល់រាង្គកាយ យើងទាំងមូល ហើយមិនបណ្ដាលអោយយើងធាត់នោះទេ។ ២. មនុស្សស្រីពេលមករដូវ បណ្ដាលអោយបាត់បង់ឈាមជាច្រើន ទឹកអំពៅជួយបំពេញជាតិទឹកយ៉ាងល្អសម្រាប់ស្រ្ដី។ ៣. ពេលមានបញ្ហាទល់លាមក វាជួយសំរួលដល់ប្រព័ន្ធរំលាយអាហារ ព្រោះវាមានសារធាតុ ប៉ូតាស្យូម ដែលអាចជួយព្យាបាលបានយ៉ាងពូកែ។ ៤. កាល់ស្យូមជួយអោយ...

ជួយស៊ែរផង!!! ករណីបែកសរសៃឈាមបំពង់ក ដោយសារក្រិនថ្លើម បើស្រលាញ់កូន ស្រលាញ់ប្រពន្ធ ផឹកអោយចេះគិតផង

តាមអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ជំងឺក្រិនថ្លើម ជាផលវិបាកនៃបណ្តាជំងឺថ្លើមរ៉ាំរ៉ៃ ដែលអាចសម្គាល់បានដោយភាពមិន ប្រក្រតីនៃរចនាសម្ព័ន្ធកោសិកាថ្លើម និងមុខងាររបស់វា។ មានន័យម៉្យាងទៀត គឺជាដំណាក់កាលចុងក្រោយនៃសាច់ថ្លើម ក្រោយពីស្ងួត មានស្លាកស្នាម និងមិនអាចត្រឡប់ទៅរកសភាពដើមវិញបាន។ គួរបញ្ជាក់ថា អត្រាស្លាប់ដោយសារជំងឺក្រិនថ្លើម នៅឆ្នាំ២០១៥ គឺប្រហែល១,៣លាននាក់ (២%) នៃអ្នកស្លាប់ទូទាំងពិភពលោក ទិន្នន័យនេះវាប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៦ដែរ។ ជាទូទៅអ្នកជំងឺក្រិនថ្លើមក្នុងដំណាក់កាលដំបូង ពុំមានស្តែងជាសញ្ញាណាមួយច្បាស់លាស់ទេ នៅពេលមានរោគសញ្ញា គឺជាដំណាក់កាលចុងក្រោយនៃជំងឺក្រិនថ្លើមដែលមានផលវិបាកទៅហើយ។ សញ្ញាទាំងនោះរួមមាន សញ្ញាលើស្បែក ដូចជា លឿង រមាស់ ស្ងួត និងជាំ អស់កម្លាំង ខ្សោយ បាត់បង់ចំណង់អាហារ រវើរវាយ ឬសន្លឹម...

អ្នកមានបញ្ហាដេកមិនបាន ពេលនេះមានពិធីព្យាបាលបានហើយ ត្រឹមតែ១០នាទីទេ ធ្វើអោយលង់លក់ស្រួល(ជួយចែកគ្នាដឹងផង)

រាល់ថ្ងៃនេះ មានមនុស្សជាច្រើនដែលបញ្ហាជំងឺគេងមិនលក់ ដោយសារហេតុផលជាច្រើនដូចជា៖ មានបារម្ភច្រើន គិតច្រើន ញ៉ាំអាហារយប់ជ្រៅ ការលេបថ្នាំ ការនិយាយទូរស័ព្ទយប់ច្រើន។ សព្វថ្ងៃនេះ យើងមានថ្នាំសម្រាប់លេបដើម្បីអោយគេងលក់ តែថ្នាំទាំងអស់នោះតែងតែផ្តល់ផលអវិជ្ជជាច្រើនទៀតនៅថ្ងៃអនាគត។ ប្រសិនជាចង់គេងលក់ស្រួល ក្រោកទ្បើងមានកំលាំង អារម្មណ៏ល្អ សុខភាពល្អនោះ លោកអ្នកអាចសាកអនុវត្តន៏តាមវិធីដូចខាងក្រោម៖ ធាតុផ្សំ 1/ ចេកបួនប្រាំផ្លែ (ស្ទើរចាស់ស្ទើរទុំ)2/ ទឹកស្អាត១លីត្ររបៀបធ្វើ1/ កាត់ចេកចេញពីគ្នា2/ កាត់ក្បាល និងកន្ទុយចេញ 3/ លាងទឹកអោយស្អាត 4/ ដាក់ក្នុងឆ្នាំទឹក ដាំអោយពុះ ទុក១០នាទីសឹមលើកចេញ 5/ ទុក៥នាទីអោយត្រជាក់បន្តិច 6/ ផឹកទឹកឱសថនេះ មុនពេលគេងរាល់ថ្ងៃ7/ ៧ថ្ងៃក្រោយ សុខភាពល្អ...