Home Blog Page 2

ស្អប់ប្រពន្ធច្រើនឆ្នាំសុំលែងលះតែនាងមិនព្រម ចុងក្រោយដឹងការពិតប្តីស្លុតចិត្តយំស្តាយក្រោយទង្វើរខ្លួន

គូស្វាមីភរិយាមួយគូបាននាំគ្នាធ្វើលិខិតលែងលះតែបន្ទាប់ពីស្វាមីចុះហត្ថលេខារួចរាល់ខាងភរិយាបែរយកលិខិតនោះមក ហែកចោលរួចប្រាប់ថា « លោកជំពាក់លុយខ្ញុំ២ម៉ឺនដុល្លារ ត្រូវរកសងខ្ញុំឲ្យអស់សិនទើបខ្ញុំព្រមលែងលះ » ។ ខាងប្ដីហាក់ភ្ញាក់ផ្អើលខ្លាំង និងឆ្ងល់ថា ហេតុអ្វីប្រពន្ធខ្លួនធ្វើបែបនេះទាំងដែលព្រមព្រៀងគ្នារួចស្រេចអស់ហើយ ហើយទ្រព្យសម្បត្តិផ្ទះសម្បែងទៀតសោតក៏ខ្លួនបានប្រគល់ឲ្យនាងគ្មានសល់ ។ ពេលត្រលប់ទៅដល់ផ្ទះប្រពន្ធបានយកក្រដាសមកសរសេរកិច្ចសន្យាថា ពួកគេនឹងមិនលែងលះគ្នាដាច់ខាតរហូតដល់ភាគីខាងប្រុសរកលុយសងបំណុលនេះអស់ ។ ប្ដីឃើញដូច្នេះក៏ត្រូវស៊ីញេយល់ព្រមទាំងទើសទាល់ ។ គេបាននិយាយទាំងកំហឹងឆេះឆួលដាក់ភរិយាថា «មិនអីទេ ខ្ញុំនឹងរកលុយមកសងវិញទាល់តែអស់» ។ ភរិយាក៏តបវិញថា «អ្នកដែលមានបំណុល បើមិនសងទេនឹងជាប់ជំពាក់កម្មពៀរគ្នាដល់ជាតិក្រោយ» ។ បុរសជាស្វាមីមិនមែនកើតមកក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភអ្វីឡើយគ្រប់យ៉ាងដែលគេរកបានគឺសុទ្ធតែជាកម្លាំង ញើសឈាមខ្លួនឯង ។ គេធ្លាប់ខ្ចីលុយប្រពន្ធ និងមិត្តភក្តិផ្សេងៗទៀតមកបណ្ដាក់ទុនធ្វើរោងចក្រ ប៉ុន្តែលុះដល់ពេល រោងចក្រដំណើរការប្រសើរហើយក៏មានហេតុការណ៍ភ្លើងឆេះ ។ ដោយមិនចង់ឲ្យប្រពន្ធខ្លួនបន្តរស់នៅលំបាកលំបិនជាមួយខ្លួនទៀតគេក៏សុំលែងលះតែចុងក្រោយនាងក៏មិនព្រមដោយហេតុផលខាងលើ ។ ដំបូងឡើយគេហាក់អស់កម្លាំងចិត្តធ្វើអ្វីទាំងអស់ ព្រោះពេលនេះគេមិនបានចាប់ផ្ដើមដោយបាតដៃទទេនោះទេ...

ធ្ងន់កបាត់! មេធាវីស្ម័គ្រចិត្ត សម្តេចតេជោហ៊ុនសែន សរសេរពាក្យបណ្តឹងជូនដល់ក្រុមគ្រួសារសព​កញ្ញា ឌុំ ដារី​ ដែលត្រូវរថយន្តRange Rover ស្លាកលេខ 7777 បុកស្លាប់ រកយុត្តិធម៌ជូនសព..

រាជធានីភ្នំពេញ៖ រឿងរ៉ាវប្អូនស្រី ឌុំ ដារី ដែលត្រូវរថយន្តRange Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បុកប៉ើងដូចក្រដាសនោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងជាង១០ ម្ចាស់រថយន្ដបង្កឈ្មោះ យិន ង្គិច បានយល់ព្រមចូលដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ នេះបើតាមការបញ្ជាក់របស់លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក។ យ៉ាងណាក៏ដោយ បើតាមលោក សែម គន្ធា នៅចំពោះមុខសមត្ថកិច្ចឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្ដនោះ មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដ ទៅបុកនិស្សិតរងគ្រោះបណ្ដាល​ឲ្យស្លាប់នោះឡើយ...

មុននេះបន្តិចលោក ផែង វណ្ណះ នាំយកថវិកាចំនួន​ ៥០០០​ ដុល្លារ​ ជូនជំនួសជនបង្ករ

ម្សិលមិញនេះគួរឲ្យស្ដាយជាទីបំផុតនិស្សិតឆ្នាំទី៤ ឈ្មោះ ឌុំ រីដា មានស្រុកកំណើតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានស្លាប់បាត់បង់ជីវិតដោយសារឡានម៉ាកRang Rover មានស្លាកលេខ 2AF-7777។ជាមួយគ្នានេះដែរ គ្រួសាររបស់ជនរងគ្រោះបានទទួលថវិការ $5000 របស់ជនបង្ក មកចូលបុណ្យសពប្អូនស្រីខណះមិនទាន់ឃើញបង្ហាញខ្លួននៅឡើយ។ យោងតាមគណនីរបស់លោក លោកផែង វណ្ណៈ បានបង្ហោះសារថា “នៅវេលាម៉ោង​ ១២និង០០​ នាទី​ ថ្ងៃទី​ ២៧​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ ខ្ញុំ​បាទ​តំណាងអោយ​ម្ចាស់​រថយន្ត​លេខ​ 2AF-7777 ភ្នំពេញ​ បាន​នាំយកថវិកាចំនួន​ ៥០០០​ ដុល្លារ​ អាមេរិក​...

ពងស្វាសរបស់ខ្ញុំម្ខាងតូច និងម្ខាងទៀតធំ តើខ្ញុំត្រូវធ្វើដូចម្តេដដើម្បីឱ្យបានស្មើគ្នា?

ការមានពងស្វាសម្ខាងតូច ហើយម្ខាងទៀតធំមិនមែនជាបញ្ហានោះទេ ពីព្រោះជាទូទៅពងស្វាសទាំងសងខាងមិនមានទំហំស្មើគ្នា ឬរូបរាងដូចគ្នារហូតនោះទេ។ ជាទូទៅមានម្ខាងតូចជាងម្ខាងទៀតបន្តិច។ មានមតិមួយចំនួនបានលើកឡើងថា វាមិនមានអ្វីប្លែកនោះទេចំពោះការមានពងស្វាសដែលមានទំហំមិនស្មើគ្នា ដូចនេះវាសាកសមជាមួយនឹងគ្នា។ ប្រសិនបើពងស្វាសទាំង២ប៉ុនគ្នា ហើយនៅគម្លាតស្មើគ្នា នោះវានឹងត្រូវការកន្លែងធំ ហើយប្រហែលមនុស្សមួយចំនួនមិនអារម្មណ៍មានផាសុកភាពនោះទេ។ ប្រហែលនេះជាកត្តាធម្មជាតិដែលបង្កើតមានគោលការណ៍មួយចំនួនដើម្បីធ្វើ​​ឱ្យជីវិតមនុស្សរស់នៅកាន់តែប្រសើរ។ ប្រសិនបើអ្នកពិនិត្យមើលប្រដាប់បន្តពូជរបស់អ្នក អ្នកនឹងឃើញថានៅរដូវក្តៅ ពងស្វាសនៅគម្លាតឆ្ងាយពីខ្លួនរបស់អ្នកជាងនៅរដូវត្រជាក់។ នេះដោយសារតែពងស្វាសត្រូវការសីតុណ្ហភាពជាក់លាក់មួយ ​មិនក្តៅខ្លាំង ហើយក៏មិនត្រជាក់ខ្លាំងនោះដែរ​ ដើម្បីឱ្យមេជីវិតឈ្មោលមានសុខភាពល្អ។ នៅពេលដែលវាក្តៅ វានៅត្រូវវាចុះមកក្រោមបន្តិចដើម្បីឱ្យឆ្ងាយពីខ្លួនរបស់អ្នក គឺដើម្បីរក្សាកំដៅកុំឱ្យក្តៅខ្លាំង និងពេលរដូវត្រជាក់វារត់ទៅជិតខ្លួនរបស់អ្នកវិញដើម្បីទទួលបានកំដៅ។ ការសម្របខ្លួនទៅតាមសីតុណ្ហភាពនេះពិតជាសំខាន់ណាស់សម្រាប់ការផលិតមេជីវិតឈ្មោល ហើយនេះជាមូលហេតុមួយដែលមនុស្សប្រុសមិនគួរស្លៀកខោក្នុងដែលរឹបខ្លាំង​ ឬខោខៅប៊យដែលរឹបពេកយូរពេកនោះទេ។ ដូចនេះវាជារឿងធម្មតានោះទេដែលមានពងស្វាសម្ខាងតូចជាងម្ខាងទៀត។ នេះមិនមែនដោយសារអ្នកមិនអាចធ្វើឱ្យវាស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាមិនចាំបាច់សម្រាប់អ្នកព្យាយាមធ្វើឱ្យវាស្មើគ្នា។ ទំហំ និងរូបរាងពងស្វាសរបស់អ្នកមិនប៉ះពាល់ដល់សុខភាព ឬសកម្មភាពផ្លូវភេទរបស់នោះអ្នកទេ។ ប្រភព៖អង្កការរ៉ាក់

តើអ្នកដឹងទេថាទឹកអំពៅមានអត្ថប្រយោជន៏អ្វីខ្លះចំពោះសុខភាពរបស់យើងគ្រប់គ្នា…

ទឹកអំពៅជា ភេសជ្ជៈបែបធម្មជាតិមួយ ដែលរស់ជាតិរបស់វាផ្អែមឆ្ងាញ់ ហើយក៏ជាភេសជ្ជៈធម្មជាតិពេញនិយមផងដែរ។ មេឃក្ដៅខ្លាំង គ្រាន់តែផឹកវាមួយកែវ មិនត្រឹមតែបំបាត់ការស្រែកទឹកនោះទេ ថែមទាំងទទួលបាន ផលប្រយោជន៏ជាច្រើនថែមទៀតផង ដែលពួកយើងពុំបានដឹងពីមុនមក។ ទឹកអំពៅផ្ទុកទៅដោយសារធាតុ (សូដ្យូម ជាតិសរសៃ វីតាមីនB6 ផូរស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ព្រមទាំងសារធាតុរ៉ែផងដែរ) សូមនែនាំប្រិយមិត្ដមកតាមដាន ផលប្រយោជន៏របស់ផ្សេងទៀត ដូចខាងក្រោម ៖ ១. ជាតិស្ករក្នុងទឹកអំពៅ ជួយផ្ដល់ថាមពលភ្លាមដល់រាង្គកាយ យើងទាំងមូល ហើយមិនបណ្ដាលអោយយើងធាត់នោះទេ។ ២. មនុស្សស្រីពេលមករដូវ បណ្ដាលអោយបាត់បង់ឈាមជាច្រើន ទឹកអំពៅជួយបំពេញជាតិទឹកយ៉ាងល្អសម្រាប់ស្រ្ដី។ ៣. ពេលមានបញ្ហាទល់លាមក វាជួយសំរួលដល់ប្រព័ន្ធរំលាយអាហារ ព្រោះវាមានសារធាតុ ប៉ូតាស្យូម ដែលអាចជួយព្យាបាលបានយ៉ាងពូកែ។ ៤. កាល់ស្យូមជួយអោយ...

ហួសនិយាយ!!! ថាក្មេងៗទៅដើរផ្លូវខុស នេះលោកតាចាស់ហើយ បែរជាអ៊ីចឹងដែរ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដែរ

រាជធានីភ្នំពេញ៖ ជនសង្ស័យប្រុសស្រីសរុបចំនួន ៤នាក់ ក្នុងនោះមានម្នាក់ មានវ័យចំណាស់ក្លាយជាលោកតា ទៅហើយ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្គាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ណន និត ភេទប្រុស អាយុ៥២ឆ្នាំ ជននជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។, ជនសង្ស័យទី ២.ឈ្មោះ...

(ចាប់ពីថ្ងៃទី២២ដល់២៧ ខែមីនា ឆ្នាំ២០១៩) ជូត ខាល រោង មមី មមែ រកា ច កុរ យីអ៊ុនកំពុងបុកឡើងខ្លាំង ! សូមស៊ែរបួងសួង

បើតាមហោរាសាស្ត្រចិនដ៏ល្បីល្បាញបានទស្សន៍ទាយថាចាប់ពីថ្ងៃទី២២ដល់២៧ ខែមីនា ឆ្នាំ២០១៩ ៥ថ្ងៃនេះយីអ៊ុនកំពុងចំចំណុចឡើងលាភខ្លាំងបានកើបលុយកើបទ្រព្យ ជូត ខាល រោង មមី មមែ រកា ច កុរ នឹងនាំសំណាងនាំលុយកាក់ មាសពេជ្រ កែវកង ទ្រព្យសម្បត្តិ ឋានះបុណ្យសក្តិ ក៏ដូចជាសុភមង្គលផង ដែរ ។ រាសីលោកអ្នកនឹងចាប់ផ្តើមឡើងខ្ពស់កប់ពពក ពោលគឺជួបតែលាភសំណាងជួបតែមនុស្សល្អៗ និងរឿងល្អៗកើតឡើងជាក់ជាពំុខាន ។ #ឆ្នាំជូត cmt 888 ៖ ទំនាយហោរាចិន(២៣-២៧ មីនា ផ្កាយលាភផ្កាយសំណាងហោះចូលផ្ទះ) ៥ថ្ងៃនេះយីអ៊ុនកំពុងចំចំណុចឡើងលាភខ្លាំងបានកើបលុយកើបទ្រព្យ មានលាភជ័យហូរចូលហូរហៀរនៃអ្នកកើតឆ្នាំជូត ពោលគឺមានពន្លឺឆព័ន្ធរង្សីចាំងផ្លេកៗចូលមកក្នុងជីវិតរបស់លោកអ្នក ជាពិសេសអ្នកនឹងមានលាភមានទ្រព្យកើតក្តីសុខគ្រប់ពេលវេលា...

អគ្គិសនី​កម្ពុជា ​កាត់​បន្ថយ​ការផ្គត់ផ្គង់​ភ្លើង​ រយៈពេល ៧២​ថ្ងៃនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩​

អគ្គិសនី​កម្ពុជា បានប្រកាស​កាត់​បន្ថយ​ការផ្គត់ផ្គង់​ភ្លើង​ខ្លះ រយៈពេល ៧២​ថ្ងៃដល់​ចុងខែ​ឧសភា ក្នុងពេល​ដែល​កម្ពុជា កំពុង​ខ្វះ​ថាមពល​ប្រើប្រាស់​ក្នុងរដូវក្តៅនេះ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ EDC នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩​នេះ។ EDC បញ្ជាក់​ថា ខ្លួន​បាន​ទាក់ទង​ប្រទេស​ជិតខាង​ឱ្យ​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម​ដល់​កម្ពុជា។ ជាលទ្ធផល ប្រទេស​ថៃ បាន​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​បន្ថែម ៨០មេហ្គាវាត់, ប្រទេស​ឡាវ​បន្ថែម ១០មេហ្គាវាត់ និង​វៀតណាម បាន​ជួយ​រក្សា​ការផ្គត់ផ្គង់​ភ្លើង​ឱ្យ​នៅដដែល ទោះបីជាភាគខាងត្បូង​វៀតណាម កំពុង​ជួប​បញ្ហា​ខ្វះ​ខាត​អគ្គិសនី​ដូចគ្នា​ក៏ដោយ។ ទោះ​ជាយ៉ាងនេះ ក៏កម្ពុជា នៅតែមាន​កង្វះ​ថាមពលប្រមាណ ១៣% ដែល​តម្រូវ​ឱ្យ EDC ធ្វើការ​កាត់​បន្ថយ​ការផ្គត់ផ្គង់ខ្លះ រហូតរដូវវស្សា​មកដល់។ EDC ពន្យល់ថា ការ​កាត់​បន្ថយ​ការផ្គត់​ផ្គង់​នេះ ធ្វើនៅ​ពេលថ្ងៃតាម​កន្លែង​ឆ្លាស់គ្នា...

ខ្លួន​ជា​អ្នក​ក្រ តែ​ហ៊ាន​ស្រលាញ់​កូន​ស្រី​អ្នក​ធំ ចុង​ក្រោយ​បែរ​ជួប​រឿង​នឹក​ស្មាន​មិន​ដល់

បើ​​​ទ្រ​ព្យ​​​សម្បត្តិ​​​សុទ្ធតែ​​​អាច​​​នាំ​​​មក​​​នូ​វ​​​សុភម​ង្គ​ល​​​ដល់​​​មនុស្ស ចុះ​​​ហេតុអ្វី​​​អ្នក​​​មាន​​​ចំនួន​​​នៅ​​​តែ​​​កើត​​​ទុក្ខ មាន​​​វិបត្តិ​​​អន្ទោល​​​តាម​​​ប្រាណ​? នេះ​​​ជា​​​រឿង​​​ពិត របស់​​​មិត្ត​​​ខ្ញុំ​​​ម្នាក់ ដែល​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​អ្នក​​​ក្រ តែ​​​បែរ​​​ជា​​​ហ៊ាន​​​ស្រលាញ់​​​គ្នា​​​ជាមួយ​​​កូន​​​ស្រី​​​អ្នក​​​ធំ រហូត​​​ដល់​​​ត្រូវ​​​គ្រួសារ​​​ខាង​​​ស្រី​​​ចាប់​​​ក្របួច​​​ខ្លួន​​​ប្រគល់​​​ឲ្យ​​​ប៉ូលិស​។ ប៉ុន្តែ​​​ចុង​​​ក្រោយ ដោយសារ​​​ក្ដី​​​ស្រលាញ់​​​ស្មោះ បូក​​​រួម​​​ទាំង​​​ចិត្ត​​​តស៊ូ​​​មិន​​​ចុះ​​​ចាញ់ បាន​​​បន្ទ​ន់​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​ព្រម​​​ទទួល​​​យក ហើយ​​​ប្ដូរ​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​គិត​​​ថា​​​តាម​​​ពិត​​​សុភម​ង្គ​ល​​​មិន​​​មែន​​​ស្ថិត​​​លើ​​​លុយ​​​តែ​​​ម្យ៉ាង​​​នោះ​​​ទេ​។​ មិត្ត​​​ខ្ញុំ​​​នោះ​​​ឈ្មោះ សំណាង ជា​​​អ្នក​​​ខេត្ត​​​ព្រៃវែង ហើយ​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​​ក្រ​ខ្សត់ មាន​​​ឪពុក​​​ជា​​​កសិករ​។ ដោយសារ​​​មាន​​​ជីវភាព​​​លំបាក សំណាង ព្យាយាម​​​រៀន​​​សូត្រ​​​ណាស់ ព្រោះ​​​គិត​​​ថា​​​អនាគត​​​ចង់​​​បាន​​​ជីវភាព​​​ដ៏​​​សម​​​ល្មម​​​មួយ ហើយ​​​ប្ដូរ​​​ការ​​​គិត​​​របស់​​​មនុស្ស​​​ភាគ​​​ច្រើន​​​ដែល​​​តែង​​​យល់​​​ថា កំណើត​​​អ្នក​​​ក្រ នៅ​​​តែ​​​ក្រ មិន​​​ងាយ​​​រួច​​​ផុត​​​ឡើយ​។ រូប​​​គេ​​​បាន​​​ព្យាយាម​​​រៀន​​​ចប់​​​ថ្នាក់​​​បាក់​​​ឌុប រួច​​​ក៏​​​វេច​​​បង្វេច​​​ឡើង​​​មក​​​ភ្នំពេញ ដើម្បី​​​សិក្សា​​​បន្ត​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ​​​ជំនាញ​​​វិស្វករ​។​ ​ដោយសារ​​​ជាប់​​​អាហារូបករណ៍ សំណាង មិន​​​ចាំ​​​បាច់​​​ចំណាយ​​​លើ​​​ថ្លៃ​​​បង់​​​សាលា​​​ឡើយ ប៉ុន្តែ​​​ត្រូវ​​​រក​​​លុយ​​​ផ្គ​ត់​​​ផ្គ​ង់​​​ឈ្នួល​​​បន្ទ​ប់​​​ជួល និង​​​ថ្លៃ​​​ហូប​​​ចុក​​​ប្រចាំ​​​ថ្ងៃ ត្បិត​​​អី​​​គ្រួសារ​​​ក៏​​​ពិបាក​​​ផ្ដល់​​​លុយ​​​ដែរ ព្រោះ​​​ធ្វើ​​​ស្រូវ​​​មិន​​​សូវ​​​បាន​​​ផល​។...

មហាសេដ្ឋី​​​ឆ្លើយ​​​តប​​​នារី​​​រូប​​​ស្រស់​​​ដែល​​​ចង់​​​បាន​​​ប្ដី​​​អ្នក​​​មាន អាន​​​ហើយ​​​ចុក​​​ឈាម

នារី​ម្នាក់​​​ដែល​​​មាន​​​សម្រស់​​​ស្អាត​​​បាត បាន​​​បង្ហោះ​​​សារ​​​មួយ​​​ដោយ​​​ចង់​​​រៀប​​​ការ​​​ជាមួយ​​​ប្ដី​​​អ្នក​​​មាន និង​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ​​​លើស​​​ពី ៥០​​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​។ ប៉ុន្តែ​​​អ្នក​​​ជំនួញ និង​​​ជា​​​មហាសេដ្ឋី​​​មាន​​​ទ្រ​ព្យ​​​ម្នាក់​​​បាន​​​ឆ្លើយ​​​តប​​​សារ​​​របស់​​​នាង តាម​​​របៀប​​​អ្នក​​​វិនិយោគ អាន​​​ហើយ​​​ធ្វើ​​​ឲ្យ​​​នាង​​​ឈឺ​​​ចាប់​​​ខ្មាស​​​ខ្លួន​​​ឯង ព្រោះ​​​អត្ថ​ន័យ​​​នៅ​​​ក្នុង​​​សារ​​​នោះ​​​បាន​​​ប្រៀប​​​ធៀប​​​នាង​​​ទៅ​​​នឹង​​​ការ​​​ធ្វើ​​​ជំនួញ​​​ជាក់​​​ស្ដែង​​​តែ​​​ម្ដង​។ ខាង​​​ក្រោម​​​នេះ ជា​​​អត្ថ​ន័យ​​​សារ​​​ទាំង​​​ស្រុង ដែល​​​នាង​​​បាន​​​បង្ហោះ​​​ឡើង​៖ “​តើ​​​ខ្ញុំ​​​គួរ​​​ធ្វើ​​​បែប​​​ណា ទើប​​​អាច​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មាន​​​បាន​? ឆ្នាំ​​​នេះ ខ្ញុំ​​​អាយុ ២៥​​ឆ្នាំ​​​ហើយ​។ ខ្ញុំ​​​មាន​​​រូប​​​សម្បត្តិ​​​ស្រស់​​​ស្អាត ទាន់​​​ស​ម័​យ ហើយ​​​ក៏​​​ទាក់​​​ទាញ​​​ដែរ​។ ខ្ញុំ​​​ចង់​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មាន​​​ម្នាក់ ដែល​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ ៥០​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ ឬ​​​លើស​​​ពី​​​នេះ​។ អ្នក​​​ប្រហែល​​​ជា​​​លាន់​​​មាត់​​​ថា ខ្ញុំ​​​នេះ​​​ហួស​​​ហេតុ​​​ពេក តែ​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ​​​ត្រឹម ៥០​​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ ចាត់​​​ទុក​​​ថា​​​អ្នក​​​មាន​​​ថ្នាក់​​​កណ្ដាល​​​ប៉ុណ្ណោះ​​​នៅ​​​ក្រុង​New York​។​ ត​ម្រូ​វ​​​ការ​​​ខ្ញុំ​​​មិន​​​ខ្ពស់​​​ពេក​​​ទេ​។ តើ​​​មាន​​​អ្នក​​​ណា ដែល​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ ៥០​ម៉ឺន​​​ដុល្លារ​​​ទេ​។ តើ​​​អ្នក​​​ទាំង​​​អស់​​​នោះ​​​សុទ្ធតែ​​​រៀប​​​ការ​​​អស់​​​ហើយ​​​មែន​​​ទេ ?...